លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

JW​បណ្ណាល័យ

សំណួរ​ដែល​មនុស្ស​ជា​ច្រើន​សួរ​អំពី​JW​បណ្ណាល័យ (ប្រព័ន្ធ​W​in​dows)

សំណួរ​ដែល​មនុស្ស​ជា​ច្រើន​សួរ​អំពី​JW​បណ្ណាល័យ (ប្រព័ន្ធ​W​in​dows)

JW បណ្ណាល័យ​អាច​ដំណើរ​ការ​បាន​ជា​មួយ​នឹង​គ្រឿង​អេឡិចត្រូនិក​ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ដូច​ខាង​ក្រោម​៖

  • Android ៥.១ ឬ​ខ្ពស់​ជាង

  • iOS ១២.០ ឬ​ខ្ពស់​ជាង

  • macOS ដែល​ប្រើ​បន្ទះ​ឈីប M1 ឬ​បន្ទះ​ឈីប​ថ្មី​ជាង

  • Windows ១០ ជំនាន់​ទី​១៩០៣ ឬ​ខ្ពស់​ជាង

ដើម្បី​ឲ្យ​អ្នក​អាច​បន្ត​ប្រើ​ប្រាស់​កម្ម​វិធី ​JW​បណ្ណាល័យ​ដោយ​មាន​សុវត្ថិភាព​និង​ដំណើរ​ការ​បាន​ល្អ ម្ដង​ម្កាល​យើង​ត្រូវ​អាប់​ដេ​ត​កម្ម​វិធី​ជា​ចាំ​បាច់។ ដូច្នេះ យើង​សូម​ណែនាំ​ឲ្យ​អ្នក​អាប់​ដេ​ត​គ្រឿង​អេឡិចត្រូនិក​របស់​អ្នក​ឲ្យ​ទាន់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ចុង​ក្រោយ​បំផុត។ ទោះ​ជា​អ្នក​មិន​អាច​អាប់​ដេ​ត​គ្រឿង​អេឡិចត្រូនិក​របស់​អ្នក​តាម​អ្វី​ដែល​កម្ម​វិធី​តម្រូវ​ក៏​ដោយ កម្ម​វិធី​នេះ​នៅ​តែ​អាច​ដំណើរ​ការ​បាន។ ប៉ុន្តែ វា​មិន​អាច​ទទួល​បាន​ការ​អាប់​ដេ​ត​ដែល​មាន​មុខ​ងារ​ថ្មី​ៗ​ចុង​ក្រោយ​នោះ​ទេ។

 

ម្ដង​ម្កាល ភាសា​ថ្មីៗត្រូវ​បញ្ចូល​ក្នុង​កម្ម​វិធី​JW បណ្ណាល័យ។ ដើម្បី​ដឹង​ថា​សៀវភៅ​ណា​មួយ​មាន​ឬ​មិន​ទាន់​មាន​ជា​ភាសា​របស់​អ្នក សូម​ចុច​ភាសា។

ពណ៌​ទាំង​នេះ​បញ្ជាក់​ថា​សៀវភៅ​ក្នុង​គម្ពីរ​បាន​ត្រូវ​ចែក​ជា​៨​ផ្នែក ដែល​បាន​ពន្យល់​ក្នុងសំណួរ​ទី​១៩ នៃ​សៀវភៅ​តើ​យើង​អាច​រៀន​អ្វី​ពី​បណ្ដាំ​របស់​ព្រះ?

 

ដំណើរ​ការ​នៃ​JW បណ្ណាល័យ​គឺ​ដូច​គ្នា​ទោះ​ជា​ប្រើ​ជា​មួយ​នឹង​ប្រូ​ក្រាម​អ្វី​ក៏​ដោយ។ ក៏​ប៉ុន្តែ​ប្រូ​ក្រាម​នីមួយៗប្រហែល​ជា​ទទួល​លក្ខណៈ​ថ្មីៗឬ​លេខ​ថ្មី​នៃ​JW បណ្ណាល័យ​នៅ​ពេល​ខុសៗគ្នា។

 

សូម​បំពេញ​និង​ផ្ញើ​ឯកសារ​អេឡិចត្រូនិក​ដែល​មាន​ក្នុង​គេហទំព័រ​យើងonl​in​e feedback form ដើម្បី​ប្រាប់​យោ​ប​ល​ណា​មួយ​ឬ​ប្រាប់​អំពី​បញ្ហា។ ឯកសារ​អេឡិចត្រូនិក​នេះ​គឺ​មិន​មែន​ដើម្បី​ទទួល​ជំនួយ​អំពី​របៀប​ប្រើ​កម្ម​វិធី​JW​បណ្ណាល័យ​ជា​ទូ​ទៅ ឬ​ដើម្បី​ទទួល​ជំនួយ​អំពី​របៀប​ប្រើ​គ្រឿង​អេឡិចត្រូនិក​របស់​អ្នក​ផ្ទាល់​ឡើយ។