ចម្រៀងសរសើរព្រះ ៣៧:១-៤០

  • អស់​អ្នក​ដែល​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​នឹង​ចម្រុង​ចម្រើន

    • កុំ​ខឹង​ដោយ​សារ​តែ​មនុស្ស​អាក្រក់ (​)

    • «​អ្នក​នឹង​មាន​អំណរ​ក្រៃ​លែង​ដោយ​សារ​ព្រះ​យេហូវ៉ា​»​ (​)

    • «​ចូរ​ទុក​ឲ្យ​ព្រះ​យេហូវ៉ា​បង្ហាញ​ផ្លូវ​អ្នក​»​ (​)

    • «​មនុស្ស​ដែល​មាន​ចិត្ត​សុភាព​នឹង​បាន​ផែនដី​ជា​មត៌ក​»​ (​១១)

    • មនុស្ស​សុចរិត​នឹង​មិន​ខ្វះ​អាហារ​ទេ (​២៥)

    • មនុស្ស​សុចរិត​នឹង​រស់​នៅ​ផែនដី​ជា​រៀង​រហូត (​២៩)

ទំនុក​របស់​ដាវីឌ។ א [​អាល់ឡេហ្វ​] ៣៧  កុំ​ខឹង​ដោយ​សារ​តែ​មនុស្ស​អាក្រក់ឬ​ច្រណែន​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ។+  ២  ពួក​គេ​នឹង​ដូច​ជា​ស្មៅ​ដែល​ក្រៀម​ស្វិត​ទៅ​យ៉ាង​លឿន+ហើយ​ដូច​ជា​ស្មៅ​លាស់​ខ្ចី​ដែល​ស្ងួត​ទៅ​យ៉ាង​រហ័ស។ ב [​បេត​]  ៣  ចូរ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​អំពើ​ល្អ+ចូរ​រស់​នៅ​ផែនដី ហើយ​ធ្វើ​ជា​មនុស្ស​ស្មោះ​ត្រង់។+  ៤  អ្នក​នឹង​មាន​អំណរ​ក្រៃ​លែង​ដោយ​សារ​ព្រះ​យេហូវ៉ាហើយ​លោក​នឹង​ផ្ដល់​ឲ្យ​អ្នក​តាម​ដែល​ចិត្ត​អ្នក​ប្រាថ្នា។ ג [​គីមេល​]  ៥  ចូរ​ទុក​ឲ្យ​ព្រះ​យេហូវ៉ា​បង្ហាញ​ផ្លូវ​អ្នក+ចូរ​ពឹង​ផ្អែក​លោក នោះ​លោក​នឹង​ជួយ​អ្នក។+  ៦  លោក​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត​របស់​អ្នក​បាន​ភ្លឺ​ដូច​ពេល​ថ្ងៃ​រះហើយ​ធ្វើ​ឲ្យ​យុត្តិធម៌​របស់​អ្នក​បាន​ភ្លឺ​ដូច​វេលា​ថ្ងៃ​ត្រង់។ ד [​ដាលេត​]  ៧  ចូរ​នៅ​ស្ងៀម​ចំពោះ​មុខ​ព្រះ​យេហូវ៉ា+ហើយ​រង់​ចាំ​លោក​ដោយ​ចិត្ត​អត់​ធ្មត់។ កុំ​ក្ដៅ​ក្រហាយ​ពេល​ដែល​អ្នក​ណា​ម្នាក់​បាន​សម្រេច​ផែន​ការ​អាក្រក់​របស់​ខ្លួន។+ ה [​ហេ​]  ៨  ចូរ​បោះ​បង់​ចោល​កំហឹង​និង​ចិត្ត​ក្រេវ​ក្រោធ+កុំ​មួម៉ៅ​ឡើយ ព្រោះ​នោះ​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់។*  ៩  ព្រោះ​មនុស្ស​អាក្រក់​នឹង​ត្រូវ​បំផ្លាញ​ចោល+តែ​អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះ​យេហូវ៉ា នឹង​បាន​ផែនដី​ជា​មត៌ក។+ ו [​វ៉ោ​] ១០  បន្តិច​ទៀត នឹង​លែង​មាន​មនុស្ស​អាក្រក់​ទៀត+អ្នក​នឹង​មើល​កន្លែង​ដែល​ពួក​គេ​ធ្លាប់​នៅតែ​អ្នក​នឹង​មិន​ឃើញ​ពួក​គេ​ទេ។+ ១១  ប៉ុន្តែ មនុស្ស​ដែល​មាន​ចិត្ត​សុភាព​នឹង​បាន​ផែនដី​ជា​មត៌ក+ពួក​គេ​នឹង​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដោយ​សារ​មាន​សេចក្ដី​សុខ​សាន្ត​ជា​បរិបូរ។+ ז [​ហ្សាយីន​] ១២  មនុស្ស​ទុច្ចរិត​គិត​រក​ឧបាយ​ធ្វើ​បាប​មនុស្ស​សុចរិត+គេ​សង្កៀត​ធ្មេញ​ដាក់​មនុស្ស​សុចរិត។ ១៣  ប៉ុន្តែ ព្រះ​យេហូវ៉ា​នឹង​សើច​ចំអក​ឲ្យ​មនុស្ស​ទុច្ចរិតព្រោះ​លោក​ដឹង​ថា​ថ្ងៃ​អវសាន​របស់​គេ​នឹង​មក​ដល់។+ ח [​ហេត​] ១៤  មនុស្ស​ទុច្ចរិត​ហូត​ដាវ​និង​យឹត​ធ្នូដើម្បី​ប្រល័យ​ជន​ក្រី​ក្រ​និង​ជន​ដែល​គេ​សង្កត់​សង្កិននិង​ដើម្បី​សម្លាប់​មនុស្ស​ទៀង​ត្រង់។ ១៥  ប៉ុន្តែ ដាវ​ពួក​គេ​នឹង​ចាក់​ទម្លុះ​បេះ​ដូង​របស់​ពួក​គេ​វិញ+ឯ​ធ្នូ​របស់​ពួក​គេ​នឹង​ត្រូវ​បំបាក់។ ט [​ថេត​] ១៦  ទ្រព្យ​តិច​តួច​របស់​មនុស្ស​សុចរិត​ម្នាក់ប្រសើរ​ជាង​ទ្រព្យ​ស្តុកស្តម្ភ​របស់​មនុស្ស​ទុច្ចរិត​ជា​ច្រើន​នាក់។+ ១៧  ព្រោះ​ដៃ​របស់​ជន​ទុច្ចរិត​នឹង​ត្រូវ​បំបាក់តែ​ព្រះ​យេហូវ៉ា​នឹង​ជួយ​ជន​សុចរិត​វិញ។ י [​យ៉ូដ​] ១៨  ព្រះ​យេហូវ៉ា​ដឹង​ច្បាស់​ថា​មនុស្ស​ដែល​គ្មាន​កន្លែង​បន្ទោស​ជួប​ប្រទះ​អ្វី​ខ្លះហើយ​មត៌ក​របស់​ពួក​គេ​នឹង​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។+ ១៩  ក្នុង​គ្រា​មាន​ទុក្ខ​លំបាក ពួក​គេ​នឹង​មិន​ត្រូវ​អាម៉ាស់​មុខ​ឡើយក្នុង​គ្រា​មាន​ការ​អត់​ឃ្លាន ពួក​គេ​នឹង​មាន​អាហារ​បរិបូរ​វិញ។ כ [​កាប​] ២០  ផ្ទុយ​ទៅ​វិញ មនុស្ស​ទុច្ចរិត​នឹង​វិនាស+ពួក​សត្រូវ​របស់​ព្រះ​យេហូវ៉ា​នឹង​បាន​ដូច​ជា​វាល​ស្មៅ​ខៀវ​ខ្ចី​ដែល​ក្រៀម​ស្វិត​ទៅពួក​គេ​នឹង​ដូច​ជា​ផ្សែង​ដែល​រសាត់​បាត់។ ל [​ឡាមេត​] ២១  ជន​ទុច្ចរិត​ខ្ចី​ពី​គេ តែ​មិន​សង​វិញ​ទេប៉ុន្តែ ជន​សុចរិត​មាន​ចិត្ត​ទូលាយ* និង​ចូល​ចិត្ត​ឲ្យ​គេ។+ ២២  អ្នក​ណា​ដែល​ព្រះ​ឲ្យ​ពរ អ្នក​នោះ​នឹង​បាន​ផែនដី​ជា​មត៌កតែ​អ្នក​ណា​ដែល​លោក​ដាក់​បណ្ដាសា អ្នក​នោះ​នឹង​ត្រូវ​បំផ្លាញ​ចោល។+ מ [​មេម​] ២៣  ពេល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ការ​ប្រព្រឹត្ត​របស់​អ្នក​ណា​ម្នាក់+លោក​ជួយ​ណែនាំ*ជំហាន​របស់​អ្នក​នោះ។+ ២៤  ទោះ​ជា​គាត់​អាច​ដួល តែ​នឹង​មិន​ដួល​ក្រាប​ដល់​ដី​ឡើយ+ព្រោះ​ព្រះ​យេហូវ៉ា​នឹង​ចាប់​ដៃ​គាត់​លើក​ឡើង។+ נ [​នុន​] ២៥  តាំង​ពី​ក្មេង​រហូត​ដល់​ចាស់ខ្ញុំ​មិន​ធ្លាប់​ឃើញ​មនុស្ស​សុចរិត​ណា​ម្នាក់​ត្រូវ​ព្រះ​បោះ​បង់​ចោល​ឡើយ+ហើយ​ក៏​មិន​ធ្លាប់​ឃើញ​កូន​ចៅ​របស់​គាត់​សុំ​ទាន​អាហារ​គេ​ដែរ។+ ២៦  គាត់​ពេញ​ចិត្ត​ឲ្យ​គេ​ខ្ចី​ជា​និច្ច+ហើយ​កូន​ចៅ​របស់​គាត់​រមែង​ទទួល​ពរ​ពី​ព្រះ។ ס [​សាមេក​] ២៧  ចូរ​ជៀស​ចេញ​ពី​អំពើ​អាក្រក់ ហើយ​ធ្វើ​អំពើ​ល្អ+នោះ​អ្នក​នឹង​រស់​ជា​រៀង​រហូត។ ២៨  ព្រោះ​ព្រះ​យេហូវ៉ា​ស្រឡាញ់​យុត្តិធម៌លោក​នឹង​មិន​បោះ​បង់​អ្នក​ដែល​មាន​ភក្ដី​ភាព​ចំពោះ​លោក​ទេ។+ ע [​អាយីន​]លោក​នឹង​បន្ត​ការ​ពារ​ពួក​គេ+តែ​កូន​ចៅ​របស់​មនុស្ស​ទុច្ចរិត​នឹង​វិនាស​ទៅ។+ ២៩  មនុស្ស​សុចរិត​នឹង​បាន​ផែនដី​ជា​មត៌ក+ហើយ​ពួក​គេ​នឹង​រស់​នៅ​ផែនដី​ជា​រៀង​រហូត។+ פ [​ភេ​] ៣០  មាត់​របស់​មនុស្ស​សុចរិត​ពោល​ពាក្យ​ប្រកប​ដោយ​ប្រាជ្ញាហើយ​អណ្ដាត​របស់​គាត់​និយាយ​អំពី​យុត្តិធម៌។+ ៣១  ច្បាប់​របស់​ព្រះ​នៅ​ក្នុង​ចិត្ត​គាត់+គាត់​នឹង​មិន​ភ្លាត់​ជើង​ដួល​ឡើយ។+ צ [​សាដេ​] ៣២  មនុស្ស​ទុច្ចរិត​ឃ្លាំ​មើល​មនុស្ស​សុចរិតហើយ​រក​វិធី​សម្លាប់​គាត់។ ៣៣  ប៉ុន្តែ ព្រះ​យេហូវ៉ា​នឹង​មិន​ទុក​ឲ្យ​គាត់​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​ទុច្ចរិត​ឡើយ+ហើយ​លោក​នឹង​មិន​ផ្ដន្ទា​ទោស​គាត់​ទេ ពេល​គាត់​ទទួល​ការ​វិនិច្ឆ័យ។+ ק [​ឃូហ្វ​] ៣៤  ចូរ​សង្ឃឹម​លើ​ព្រះ​យេហូវ៉ា ហើយ​ដើរ​តាម​ផ្លូវ​របស់​លោកលោក​នឹង​លើក​តម្កើង​អ្នក ហើយ​ឲ្យ​អ្នក​បាន​ផែនដី​ជា​មត៌ក។ ពេល​មនុស្ស​ទុច្ចរិត​បាន​ត្រូវ​បំផ្លាញ+ នោះ​អ្នក​នឹង​ឃើញ​ជា​មិន​ខាន។+ ר [​រ៉េស​] ៣៥  ខ្ញុំ​ធ្លាប់​ឃើញ​មនុស្ស​អាក្រក់​ជួជាតិបាន​ចម្រុង​ចម្រើន​ដូច​ដើម​ឈើ​ខៀវ​ខ្ចី​នៅ​ក្នុង​ទឹក​ដី​កំណើត។+ ៣៦  ប៉ុន្តែ គេ​ក៏​ស្លាប់​បាត់​ទៅ​មួយ​រំពេច។+ខ្ញុំ​តាម​រក​គេ តែ​រក​មិន​ឃើញ​សោះ។+ ש [​ស៊ីន​] ៣៧  ចូរ​សង្កេត​មើល​មនុស្ស​ដែល​គ្មាន​កន្លែង​បន្ទោស*ហើយ​ចាំ​មើល​មនុស្ស​ទៀង​ត្រង់+ព្រោះ​អ្នក​នោះ​នឹង​ជួប​តែ​សេចក្ដី​សុខ​សាន្ត​នៅ​ថ្ងៃ​ខាង​មុខ។+ ៣៨  ប៉ុន្តែ មនុស្ស​គ្រប់​រូប​ដែល​ប្រព្រឹត្ត​អំពើ​រំលង​នឹង​ត្រូវ​បំផ្លាញឯ​មនុស្ស​ទុច្ចរិត​នឹង​ត្រូវ​សម្លាប់​ចោល។+ ת [​ថាវ​] ៣៩  មនុស្ស​សុចរិត​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​ពី​ព្រះ​យេហូវ៉ា+លោក​ជា​បន្ទាយ​ការ​ពារ​ពួក​គេ​ក្នុង​គ្រា​លំបាក។+ ៤០  ព្រះ​យេហូវ៉ា​នឹង​ជួយ​សង្គ្រោះ​ពួក​គេ+លោក​នឹង​ការ​ពារ​ពួក​គេ​ពី​មនុស្ស​ទុច្ចរិតដោយ​សារ​ពួក​គេ​ពឹង​ជ្រក​លោក។+

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​កុំ​មួម៉ៅ​ឡើយ ព្រោះ​នោះ​នាំ​ឲ្យ​កើត​តែ​អន្តរាយ​ប៉ុណ្ណោះ​»​
ឬ​«​មាន​ចិត្ត​មេត្តា​»​
ឬ​«​ពង្រឹង​»​
ឬ​«​មនុស្ស​ដែល​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ​»​