លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ទស្សនាវដ្ដីប៉មយាម លេខ ១ ២០១៨ | តើ​គម្ពីរ​នៅ​តែ​មាន​ប្រយោជន៍​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ?

តើ​គម្ពីរ​មាន​ប្រយោជន៍​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ?

សព្វ​ថ្ងៃ​នេះ​មាន​ព័ត៌មាន​ជា​ច្រើន​ក្នុង​បច្ចេកវិទ្យា តើ​គម្ពីរ​ហួស​សម័យ​នឹង​ធ្វើ​តាម​ឬ​ទេ? គម្ពីរ​ចែង​ថា​៖

«​គ្រប់​ទាំង​បទ​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ហើយ​មាន​ប្រយោជន៍​»។—ធីម៉ូថេ​ទី២ ៣:១៦

ទស្សនាវដ្ដី​ប៉ម​យាម​លេខ​នេះ លើក​បញ្ជាក់​ថា​គម្ពីរ​អាច​ណែនាំ​យើង​ក្នុង​គ្រប់​សកម្មភាព​ក្នុង​ជីវិត។

 

តើ​ការ​ណែនាំ​ពី​គម្ពីរ​នៅ​តែ​មាន​ប្រយោជន៍​ដល់​សព្វ​ថ្ងៃ​នេះ​ឬ​ទេ?

ដោយ​សារ​មាន​ព័ត៌មាន​ថ្មីៗជា​ច្រើន​ហើយ ហេតុ​អ្វី​ចាំ​បាច់​រក​ការ​ណែនាំ​ពី​គម្ពីរ​ដែល​បាន​ត្រូវ​សរសេរ​ចប់​ជិត​២.០០០​ឆ្នាំ​មុន?

សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​មាន​ប្រយោជន៍​ជា​និច្ច

សេចក្ដី​បង្រៀន​ឯ​ទៀត​ចេះ​ហួស​សម័យ តែ​គម្ពីរ​មិន​ត្រូវ​ការ​ព័ត៌មាន​ថ្មី​មក​ជំនួស​ទេ ព្រោះ​គម្ពីរ​ចែង​អំពី​ការ​ណែនាំ​ដែល​មាន​ប្រយោជន៍​ជា​និច្ច។

តើ​អ្វី​ដែល​គម្ពីរ​ចែង​គឺ​ហួស​សម័យ​ឬ​ក៏​ជឿន​លឿន​ជាង​សម័យ?

គម្ពីរ​មិន​មែន​ជា​សៀវភៅ​វិទ្យា​សាស្ដ្រ​ទេ ប៉ុន្ដែ​គម្ពីរ​រៀប​រាប់​អំពី​ព័ត៌មាន​ដែល​ប្រហែល​ជា​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ផ្អើល។

១ ជួយ​ជៀស​ចេញ​ពី​បញ្ហា

សូម​ពិចារណា​អំពី​របៀប​ដែល​ការ​ណែនាំ​ក្នុង​គម្ពីរ​បាន​ជួយ​មនុស្ស​ឲ្យ​ជៀស​វាង​ពី​បញ្ហា​ពិបាក​បំផុត​មួយ​ចំនួន​ក្នុង​ជីវិត។

២ ជួយ​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ

គម្ពីរ​ផ្ដល់​គោល​ការណ៍​ល្អ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​ចាក់​ឫស​ជ្រៅ​មុន​យើង​ដឹង​ដូច​ជា ការ​ខ្វល់​ខ្វាយ​ហួស​ហេតុ ការ​បង្អែ​រ​បង្អង់ និង​ភាព​ឯកោ។

៣ ជួយ​ស៊ូ​ទ្រាំ​នឹង​បញ្ហា

ចុះ​យ៉ាង​ណា​ចំពោះ​បញ្ហា​ដែល​មិន​អាច​ជៀស​ផុត​និង​មិន​អាច​ដោះ​ស្រាយ​បាន​ដូច​ជា​ជំងឺ​ធ្ងន់​ធ្ងរ ឬ​សេចក្ដី​ស្លាប់?

តើ​គម្ពីរ​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​អនាគត​របស់​អ្នក?

បណ្ដាំ​របស់​ព្រះ​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​នឹង​អ្វី​ដែល​នៅ​ខាង​មុខ​យើង ពោល​គឺ​បញ្ហា​សព្វ​ថ្ងៃ​ដែល​យើង​ទាំង​អស់​គ្នា​ជួប​ប្រទះ​ក្នុង​ពិភព​លោក​ដែល​ចេះ​តែ​ប្រែ​ប្រួល​នេះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ គម្ពីរ​ក៏​បង្ហាញ​ប្រាប់​អំពី​ថ្ងៃ​អនាគត​ដែរ។

តើ​លោក​អ្នក​គិត​យ៉ាង​ណា?

សូម​ពិចារណា​អ្វី​ដែល​មនុស្ស​ខ្លះ​ជឿ និង​អ្វី​ដែល​គម្ពីរ​ចែង​អំពី​សំណួរ​នេះ។