លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អ្នកអាចជ្រើសរើសអនាគតរបស់អ្នក

អ្នកអាចជ្រើសរើសអនាគតរបស់អ្នក

ច្រើន​ជាង​៣.៥០០​ឆ្នាំ​មុន ព្រះ​យេហូវ៉ា​បាន​ប្រាប់​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក​អំពី​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ ដើម្បី​ទទួលបាន​អនាគត​ដ៏​ល្អ​ប្រសើរ។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បានដាក់​ជីវិត​និង​សេចក្ដី​ស្លាប់ ពរ​និង​បណ្ដាសា​នៅ​មុខ​អ្នក​រាល់​គ្នាហើយ ដូច្នេះ​ចូរ​ជ្រើស​យក​ជីវិត​ចុះ ដើម្បី​អ្នក​រាល់​គ្នា​និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​អាច​រស់​រាន​មាន​ជីវិត​»។—ការ​បំភ្លឺ​ច្បាប់ ៣០:១៩

ដើម្បី​មាន​អនាគត​ល្អ​បែប​នេះ ពួក​គេ​ត្រូវ​ធ្វើ​ការសម្រេចចិត្ត​ដែល​ត្រឹម​ត្រូវ។ សព្វ​ថ្ងៃ​នេះ​យើង​ក៏​មាន​ជម្រើស​ដូច​គ្នា​ដែរ។ គម្ពីរ​ពន្យល់​អំពី​របៀប​ដែល​យើង​អាច​ជ្រើស​រើស​អនាគត​ដ៏​ល្អ​ប្រសើរ​ដោយ​ចែង​ថា​៖ ​«​ចូរ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ព្រម​ទាំង​ស្ដាប់​តាម​លោក​»។—ការ​បំភ្លឺ​ច្បាប់ ៣០:២០

តើ​យើង​អាច​ស្រឡាញ់​និង​ស្ដាប់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

រៀន​ពី​គម្ពីរ: ដើម្បី​ស្រឡាញ់​ព្រះ​យេហូវ៉ា ដំបូង​អ្នក​ត្រូវ​រៀន​អំពី​លោក​តាម​រយៈ​គម្ពីរ។ តាម​របៀប​នេះ អ្នក​នឹង​ឃើញ​ថា​លោក​ជា​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​ចង់​ឲ្យ​អ្នក​ទទួល​ប្រយោជន៍​ច្រើន​បំផុត។ លោក​អញ្ជើញ​អ្នក​ឲ្យ​អធិដ្ឋាន​ទៅ​លោក ​«​ពីព្រោះ​លោក​រមែង​គិត​អំពី​អ្នក​រាល់​គ្នា​»។ (​ពេត្រុស​ទី​១ ៥:៧​) គម្ពីរ​សន្យា​ថា​បើ​អ្នក​ព្យាយាម​ចូល​ទៅ​ជិត​លោក នោះ​«​លោក​នឹង​ចូល​មក​ជិត​អ្នក​»។—យ៉ាកុប ៤:៨

ធ្វើ​តាម​អ្វី​ដែល​អ្នក​រៀន: ការ​ស្ដាប់​ព្រះ​មាន​ន័យ​ថា​អ្នក​ធ្វើ​តាម​ការ​ណែនាំ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​របស់​លោក​ដែល​មាននៅ​ក្នុង​គម្ពីរ។ បើ​អ្នក​ធ្វើ​ដូច្នេះ ​«​អ្នក​នឹង​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា ហើយជីវិត​របស់​អ្នក​នឹង​បាន​ជោគ​ជ័យ​»។—យ៉ូស្វេ ១:៨