ចូរ​បង្រៀន​កូន​របស់​អ្នក

ឪពុក​ម្ដាយ​ទាំង​ឡាយ សូម​ប្រើ​រឿង​ទាំង​នេះ​ដើម្បី​បង្រៀន​កូនៗអំពី​មេរៀន​គម្ពីរ​សំខាន់ៗ។

ពាក្យ​ផ្ដើម

ពាក្យ​ពី​សៀវភៅ​ចោទិយកថា​អាច​ជា​ជំនួយ​សម្រាប់​លោក​អ្នក កាល​ដែល​លោក​អ្នក​ចិញ្ចឹម​អប់រំ​កូន។

មេរៀន ១

អាថ៌​កំបាំង​មួយ​ដែល​យើង​ពិត​ជា​ចង់​ដឹង

គម្ពីរ​បាន​ប្រាប់​រឿង​អាថ៌​កំបាំង​ដ៏​ពិសេស​មួយ​ដែល​ហៅ​ថា​«​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​»។ តើ​អ្នក​ចង់​ដឹង​អំពី​អាថ៌​កំបាំង​នេះ​ទេ?

មេរៀន ២

រេបិកា​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ចិត្ដ​រីក​រាយ

តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​ដូច​រេបិកា? សូម​អាន​រឿង​នេះ ដើម្បី​រៀន​ថែម​ទៀត​អំពី​នាង។

មេរៀន ៣

រ៉ាហាប​បាន​ជឿ​ព្រះ​យេហូវ៉ា

រៀន​អំពី​របៀប​ដែល​រ៉ាហាប​និង​ក្រុម​គ្រួសារ​របស់​នាង​បាន​រួច​ជីវិត ពេល​ទី​ក្រុង​យេរីខូ​បាន​ត្រូវ​បំផ្លាញ។

មេរៀន ៤

នាង​បាន​ធ្វើ​ឲ្យ​ឪពុក​និង​ព្រះ​យេហូវ៉ា​មាន​ចិត្ដ​រីក​រាយ

តើ​កូន​ស្រី​យែបថា​ចង់​បំពេញ​តាម​សេចក្ដី​សន្យា​អ្វី? តើ​យើង​អាច​យក​តម្រាប់​តាម​នាង​យ៉ាង​ដូច​ម្ដេច?

មេរៀន ៥

សាំយូអែល​បន្ដ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ

ទោះ​ជា​អ្នក​ឯ​ទៀត​ធ្វើ​អ្វី​ដែល​អាក្រក់​ក៏​ដោយ តើ​អ្នក​អាច​យក​តម្រាប់​តាម​សាំយូអែល​ក្នុង​ការ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​យ៉ាង​ដូច​ម្ដេច?

មេរៀន ៦

ដាវីឌ​មិន​ភ័យ​ខ្លាច​ទេ

សូម​អាន​រឿង​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ដ​នេះ ហើយ​រៀន​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​ដាវីឌ​មាន​ចិត្ដ​ក្លាហាន។

មេរៀន ៧

តើ​កូន​ធ្លាប់​ភ័យ​ខ្លាច​និង​មាន​អារម្មណ៍​ឯកោ​ឬ​ទេ?

នៅ​ពេល​ដែល​អេលីយ៉ា​មាន​អារម្មណ៍​ឯកោ តើ​ព្រះ​យេហូវ៉ា​បាន​ប្រាប់​អ្វី​ដល់​គាត់? តើ​អ្នក​អាច​រៀន​អ្វី​ពី​រឿង​របស់​អេលីយ៉ា?

មេរៀន ៨

យ៉ូសៀស​មាន​មិត្ដ​ភក្ដិ​ល្អ

គម្ពីរ​ប្រាប់​យើង​ថា​យ៉ូសៀស​ពិបាក​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ សូម​ស្វែង​យល់​នូវ​របៀប​ដែល​មិត្ដ​ភក្ដិ​របស់​គាត់​បាន​ជួយ​គាត់។

មេរៀន ៩

យេរេមា​មិន​បាន​ឈប់​និយាយ​អំពី​ព្រះ​យេហូវ៉ា

ទោះ​ជា​មនុស្ស​សើច​ចំអក​ដាក់​យេរេមា​និង​ខឹង​គាត់​ក៏​ដោយ ហេតុ​អ្វី​គាត់​មិន​បាន​ឈប់​និយាយ​អំពី​ព្រះ?

មេរៀន ១០

លោក​យេស៊ូ​តែង​តែ​ស្តាប់​បង្គាប់

ការ​ធ្វើ​តាម​បង្គាប់​របស់​ឪពុក​ម្ដាយ​គឺ​មិន​តែង​តែ​ងាយ​ស្រួល​ទេ។ សូម​ពិចារណា​របៀប​ដែល​គំរូ​របស់​លោក​យេស៊ូ​អាច​ជួយ​អ្នក។

មេរៀន ១១

ពួក​គាត់​បាន​សរសេរ​អំពី​លោក​យេស៊ូ

សូម​រៀន​អំពី​បុរស​៨​នាក់​ដែល​ជា​អ្នក​សរសេរ​គម្ពីរ ដែល​បាន​រស់​នៅ​សម័យ​លោក​យេស៊ូ ហើយ​បាន​សរសេរ​អំពី​ជីវិត​របស់​លោក។

មេរៀន ១២

ក្មួយ​ប្រុស​របស់​ប៉ូល​មាន​ចិត្ដ​ក្លាហាន

បុរស​វ័យ​ក្មេង​ម្នាក់​នេះ​បាន​សង្គ្រោះ​ជីវិត​ពូ​របស់​គាត់។ តើ​គាត់​បាន​ធ្វើ​អ្វី?

មេរៀន ១៣

ធីម៉ូថេ​ចង់​ជួយ​អ្នក​ឯ​ទៀត

ដូច​ធីម៉ូថេ តើ​តាម​របៀប​ណា​អ្នក​អាច​មាន​ជីវិត​ដ៏​សប្បាយ ហើយ​ពោរ​ពេញ​ទៅ​ដោយ​បទ​ពិសោធន៍​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ដ?

មេរៀន ១៤

រាជាណាចក្រ​មួយ​ដែល​នឹង​គ្រប់​គ្រង​ផែន​ដី​ទាំង​មូល

ពេល​លោក​យេស៊ូ​គ្រប់​គ្រង​ផែន​ដី តើ​នឹង​មាន​ស្ថានភាព​បែប​ណា? តើ​អ្នក​ចង់​រស់​នៅ​ពេល​នោះ​ទេ?