លោតទៅអត្ថបទ

សំណួរនិងចម្លើយពីគម្ពីរ

សំណួរនិងចម្លើយពីគម្ពីរ

តើ​យើង​អាច​ទទួល​ការ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​យើង​បាន​ទេ?

ការ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​មិន​មែន​ពិបាក​ពេក​នោះ​ទេ

យោង​ទៅ​តាម​គម្ពីរ​បរិសុទ្ធ​មនុស្ស​ទាំង​អស់​មាន​ភាព​ខុស​ឆ្គង។ យើង​មាន​ទំនោរ​ចិត្ត​ប្រព្រឹត្ត​ខុស​ឆ្គង​ដែល​មក​ពី​អាដាម​ជា​មនុស្ស​ដំបូង។ ហេតុ​នេះ ពេល​ខ្លះ​យើង​ធ្វើ​ខុស ហើយ​ក្រោយ​មក​យើង​ប្រហែល​ជា​ស្ដាយ​ក្រោយ។ លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​បុត្រ​របស់​ព្រះ​បាន​លោះ​យើង​ពី​ភាព​ខុស​ឆ្គង​ដោយ​លះ​បង់​ជីវិត​របស់​លោក។ ដូច្នេះ តាម​រយៈ​គ្រឿង​បូជា​លោះ​របស់​លោក យើង​អាច​ទទួល​ការ​អភ័យ​ទោស។ នេះ​ជា​អំណោយ​ពី​ព្រះ។—សូម​អាន រ៉ូម ៣:២៣, ២៤

មនុស្ស​ខ្លះ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ហើយ​ឆ្ងល់​ថា​តើ​ព្រះ​អាច​អភ័យ​ទោស​ឲ្យ​ពួក​គេ​ឬ​ទេ។ បណ្ដាំ​ព្រះ​សម្រាល​ទុក្ខ​យើង​ថា​៖​«​ឈាម​របស់​លោក​យេស៊ូ​ជា​បុត្រ​របស់​ព្រះ ក៏​សម្អាត​យើង​ពី​ភាព​ខុស​ឆ្គង​ទាំង​អស់​»។ (​១​យ៉ូន. ១:៧​) ព្រះ​យេហូវ៉ា​សុខ​ចិត្ត​អភ័យ​ទោស​ឲ្យ​យើង បើ​យើង​ប្រែ​ចិត្ត​យ៉ាង​ស្មោះ សូម្បី​តែ​អំពើ​ខុស​ឆ្គង​នោះ​ធ្ងន់​ធ្ងរ​ក៏​ដោយ។—សូម​អាន អេសាយ ១:១៨

តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​ការ​អភ័យ​ទោស?

បើ​យើង​ចង់​ទទួល​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា យើង​ត្រូវ​រៀន​អំពី​លោក គឺ​ត្រូវ​យល់​អំពី​ការ​ប្រព្រឹត្ត​របស់​លោក ឱវាទ​របស់​លោក និង​តម្រូវ​ការ​ពី​លោក។ (​យ៉ូន. ១៧:៣​) ព្រះ​យេហូវ៉ា​តែង​តែ​អភ័យ​ទោស​ឲ្យ​អស់​អ្នក​ដែល​ប្រែ​ចិត្ត និង​ខំ​ព្យាយាម​កែ​ខ្លួន។—សូម​អាន សកម្មភាព ៣:១៩

ការ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​មិន​មែន​ពិបាក​ពេក​នោះ​ទេ។ ព្រះ​យេហូវ៉ា​យល់​ថា​យើង​មាន​ភាព​ទន់​ខ្សោយ។ លោក​មាន​ចិត្ត​មេត្តា​ករុណា​និង​សប្បុរស។ បន្ថែម​ទៅ​ទៀត ដោយ​សារ​ព្រះ​យេហូវ៉ា​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់ នេះ​ច្បាស់​ជា​ធ្វើ​ឲ្យ​អ្នក​ចង់​រៀន​ថែម​ទៀត​អំពី​របៀប​ដែល​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត មែន​ទេ?—សូម​អាន ចម្រៀង​សរសើរ​ព្រះ ១០៣:១៣, ១៤