លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

FPG/The Image Bank via Getty Images

ចូរ​ចាំ​យាម!

អ្នកនយោបាយព្រមានអំពីសង្គ្រាមអាម៉ាគេដូន តើគម្ពីរចែងយ៉ាងណា?

អ្នកនយោបាយព្រមានអំពីសង្គ្រាមអាម៉ាគេដូន តើគម្ពីរចែងយ៉ាងណា?

 នា​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​១០ ខែ​តុលា ឆ្នាំ​២០២២ ទាហាន​រុស្ស៊ី​បាន​បាញ់​មីស៊ីល​ជា​ច្រើន​គ្រាប់​ទៅ​លើ​ទី​ក្រុង​ផ្សេង​ៗ​នៅ​ប្រទេស​អ៊ុយក្រែន​ដើម្បី​ធ្វើ​ការ​សង​សឹក។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​ពីរ​ថ្ងៃ ក្រោយ​ពី​មាន​ការ​បំផ្ទុះ​បំផ្លាញ​ស្ពាន​ដ៏​សំខាន់​មួយ​ដែល​ត​ភ្ជាប់​តំបន់​គ្រីមា​និង​ប្រទេស​រុស្ស៊ី។ ព្រឹត្តិការណ៍​ទាំង​នេះ​បាន​កើត​ឡើង​មិន​យូរ ក្រោយ​ពី​អ្នក​នយោបាយ​ខ្លះ​បាន​ព្រមាន​ថា សង្គ្រាម​អាម៉ាគេដូន​ប្រហែល​ជា​កើត​ឡើង​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

  •   កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០២២​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក លោក​ចូ បៃដិន​បាន​និយាយ​ថា​៖​«​យើង​មិន​ដែល​នៅ​កៀក​នឹង​សង្គ្រាម​អាម៉ាគេដូន​ដូច​នេះ​ទេ តាំង​ពី​គ្រា​លោក​កិនណាឌី(​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក​) និង​ប្រទេស​គុយបា​មាន​វិបត្តិ​មីស៊ីល​មក​ម្ល៉េះ។ . . . ខ្ញុំ​គិត​ថា បើ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​គឺ​អាច​នាំ​ឲ្យ​មាន​សង្គ្រាម​អាម៉ាគេដូន​»។

  •   កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០២២ ព័ត៌មាន​BBC បាន​រាយ​ការណ៍​ថា ពេល​គេ​សួរ​ប្រធានាធិបតី វូឡូឌីមៀ ហ្សេលេនស្គី អំពី​ផល​វិបាក​នៃ​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ គាត់​បាន​និយាយ​ថា​៖​«​ខ្ញុំ​យល់​ស្រប​ថា​យើង​អាច​មាន​សង្គ្រាម​អាម៉ាគេដូន​ឆាប់​ៗ​នេះ ហើយ​ភព​ផែនដី​ទាំង​មូល​នឹង​ប្រឈម​គ្រោះ​ថ្នាក់​»។

 តើ​អាច​ទៅ​រួច​ទេ​ដែល​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​អាច​នាំ​ឲ្យ​មាន​សង្គ្រាម​អាម៉ាគេដូន? តើ​គម្ពីរ​ចែង​យ៉ាង​ណា?

តើ​អាវុធ​នុយក្លេអ៊ែរ​នឹង​បណ្ដាល​ឲ្យ​មាន​សង្គ្រាម​អាម៉ាគេដូន​ឬ?

 អត់​ទេ! ពាក្យ​«​អាម៉ាគេដូន​»​មាន​តែ​ម្ដង​គត់​ក្នុង​គម្ពីរ​នៅ​សៀវភៅ​ការ​បើក​បង្ហាញ ជំពូក​ទី​១៦ ខ​១៦។ នេះ​មិន​សំដៅ​ទៅ​លើ​សង្គ្រាម​រវាង​ប្រជា​ជាតិ​នានា​នោះ​ទេ តែ​ជា​សង្គ្រាម​រវាង​ព្រះ​និង​«​ស្ដេច​ទាំង​ឡាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី​»។ (​ការ​បើក​បង្ហាញ ១៦:១៤​) ព្រះ​នឹង​ប្រើ​សង្គ្រាម​អាម៉ាគេដូន​ដើម្បី​បំផ្លាញ​ការ​គ្រប់​គ្រង​របស់​មនុស្ស។—ដានីយ៉ែល ២:៤៤

 ដើម្បី​រៀន​ថែម​ទៀត​ថា​តើ​សង្គ្រាម​អាម៉ាគេដូន​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ផែនដី សូម​អាន​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​តើ​សង្គ្រាម​អាម៉ាគេដូន​ជា​អ្វី?​»​

តើ​ភព​ផែនដី​និង​មនុស្ស​យើង​នឹង​ត្រូវ​បំផ្លាញ​ដោយ​សង្គ្រាម​នុយក្លេអ៊ែរ​ឬ?

 អត់​ទេ! ទោះ​ជា​ពួក​អ្នក​គ្រប់​គ្រង​អាច​ប្រើ​អាវុធ​នុយក្លេអ៊ែរ​នៅ​ថ្ងៃ​អនាគត​ក៏​ដោយ ព្រះ​នឹង​មិន​អនុញ្ញាត​ឲ្យ​ផែនដី​ត្រូវ​បំផ្លាញ​ឡើយ។ គម្ពីរ​ចែង​ថា​៖

 ប៉ុន្តែ ទំនាយ​ក្នុង​គម្ពីរ​និង​ព្រឹត្តិការណ៍​ថ្មី​ៗ​នេះ​បង្ហាញ​ថា​មិន​យូរ​ទៀត​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ធំ​លើ​ផែនដី។ (​ម៉ាថាយ ២៤:៣​-​៧; ធីម៉ូថេ​ទី​២ ៣:១​-​៥​) សូម​ស្វែង​យល់​នូវ​អ្វី​ដែល​គម្ពីរ​ចែង​អំពី​អនាគត តាម​រយៈវគ្គ​សិក្សា​គម្ពីរ​ដោយ​ឥត​គិត​ថ្លៃ