លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចម្រៀងលេខ១៤៧

ពាក្យសន្យាអំពីជីវិតគ្មានទីបញ្ចប់

ពាក្យសន្យាអំពីជីវិតគ្មានទីបញ្ចប់

(​ចម្រៀង​សរសើរ​ព្រះ ៣៧:២៩​)

  1. ១. យើង​នឹង​រស់​ជា​និច្ច​តាម​សន្យា

    ផែន​ដី​នឹង​គង់​នៅ​ថេរ​ឋិត

    ‹ក្ដី​ចម្រើន​ដល់​មនុស្ស​រាប​សា›

    នេះ​នឹង​កើត​ឡើង​មែន​ពិត។

    (​បន្ទរ​)

    យើង​អាច​រស់​រហូត​បាន

    គួរ​ខំ​អស់​ពី​ចិត្ត​ប្រាណ

    ព្រះ​ធ្វើ​តាម​ពាក្យ​សន្យា

    ស្រប​តាម​បំណង​លោក។

  2. ២. ពេល​មាន​សួន​ឧទ្យាន​ល្អ​អស្ចារ្យ

    កូន​ព្រះ​ទាំង​អស់​មាន​សេរី

    ក្រោម​ការ​ដឹក​នាំ​ព្រះ​យេហូវ៉ា

    មាន​ក្ដី​សុខ​ពេញ​ផែន​ដី។

    (​បន្ទរ​)

    យើង​អាច​រស់​រហូត​បាន

    គួរ​ខំ​អស់​ពី​ចិត្ត​ប្រាណ

    ព្រះ​ធ្វើ​តាម​ពាក្យ​សន្យា

    ស្រប​តាម​បំណង​លោក។

  3. ៣. មិន​យូរ​អ្នក​ស្លាប់​នឹង​មាន​ជីវ៉ា

    លែង​មាន​សោកា​ទុក្ខ​ទោម្នេញ

    ព្រះ​លោក​ស្រឡាញ់​តែង​ថែ​រក្សា

    ហើយ​ជូត​អស់​ទឹក​ភ្នែក​ចេញ។

    (​បន្ទរ​)

    យើង​អាច​រស់​រហូត​បាន

    គួរ​ខំ​អស់​ពី​ចិត្ត​ប្រាណ

    ព្រះ​ធ្វើ​តាម​ពាក្យ​សន្យា

    ស្រប​តាម​បំណង​លោក៕

(​សូម​ពិនិត្យ​បន្ថែម អេ. ២៥:៨; លូក. ២៣:៤៣; យ៉ូន. ១១:២៥; បប. ២១:៤​)